
ចិន៖ ឱសថបុរាណចិនឈ្មោះ LIAN HUA QING WEN មានប្រសិទ្ធភាពទប់ស្កាត់វីរុសកូវីដ១៩បំប្លែងថ្មីDelta។ នេះបើយោងតាមលទ្ធផលស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវសុខភាពផ្លូវដង្ហើមទីក្រុងក្វាវចូវប្រទេសចិនដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។
លោក យ៉ាងជឺហ្វឹង(Yang Zi Feng)អ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវសុខភាពផ្លូវដង្ហើមទីក្រុងក្វាវចូវ បានមានប្រសាសន៍ថា ៖ តាមរយៈការស្រាវជ្រាវនេះ បានបង្ហាញទៀតថាឱសថបុរាណចិនឈ្មោះLIAN HUA QING WEN មិនត្រឹមតែមានប្រសិទ្ធភាពទប់ស្កាត់វីរុសកូវីដ១៩បំលែងថ្មីDeltaប៉ុណ្ណោះទេ ហើយថែមទាំងអាចបង្កើតភាពរឹងមាំនៅក្រៅខ្លួនក្នុងការប្រឆាំងវីរុសកូវីដ១៩បំលែងថ្មី Alpha Betaនិង Deltaផងដែរ ប៉ុន្តែចំពោះប្រសិទ្ធភាពរបស់ថ្នាំនេះ ក្នុងការប្រឆាំងវីរុសកូវីដ១៩បំប្លែងថ្មីទាំងនេះនៅក្នុងខ្លួនយ៉ាងដូចម្តេចនោះគឺកំពុងធ្វើការស្រាវជ្រាវបន្តទៀត។
យោងតាមព័ត៌មានបានឲ្យដឹងថា តំបន់មួយចំនួននៅប្រទេសចិនបានផ្ទុះរីករាលដាលសារជាថ្មីនៅវីរុសកូវីដ១៩ ហើយសុទ្ធតែជាវីរុសបំលែងថ្មីDelta ហើយប្រទេសនេះក៏បានបន្តយកឱសថបុរាណចិនឈ្មោះ LIAN HUA QING WEN ព្យាបាលអ្នកជំងឺ Delta ហើយសង្គេតឃើញថា មានប្រសិទ្ធភាពផងដែរ។
លោកវេជ្ជបណ្ឌិត ចុង ណានសាន អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន និងក្រុមស្រាវជ្រាវរបស់លោកធ្លាប់មានប្រសាសន៍ថា ប្រសិទ្ធិភាពរបស់ឱសថបុរាណចិន LIAN HUA QING WEN បានបង្ហាញយ៉ាងច្បាស់ថាអាចប្រឆាំងនិងទប់ស្កាត់ វីរុសកូវីដ១៩ ចម្លងបន្តនៅក្នុងកោសិកា ដែលមានន័យថាទប់ស្កាត់ការរីករាលដាលរបស់វីរុស និងប្រឆាំងនឹងការរលាកផងដែរ។
លោកវេជ្ជបណ្ឌិត ចុង ណានសាន នៅក្នុងសន្នីសីទកាសែតធ្លាប់បានឧទ្ទេសនាមឲ្យប្រើប្រាស់ឱសថបុរាណចិន LIAN HUA QING WEN ដោយបានបញ្ជាក់យ៉ាងច្បាស់ថាថ្នាំនេះអាចកែប្រែស្ថានភាពរោគសញ្ញារបស់អ្នកជំងឺឲ្យប្រសើរឡើង។
ចំណែកឯលទ្ធផលនៃការស្រាវជ្រាវក៏បានបង្ហាញផងដែរថា ជាទូទៅក្នុងអំឡុងពេលព្យាបាលអ្នកជំងឺកូវីដ១៤ថ្ងៃដំបូងដោយប្រើប្រាស់ឱសថបុរាណចិន LIAN HUA QING WEN និងថ្នាំដទៃទៀតគឺឃើញយ៉ាងច្បាស់ថាអាចធ្វើឲ្យមានភាពប្រសើរឡើងនិងកាត់បន្ថយអាការៈដូចជាក្តៅខ្លួន អស់កម្លាំង ក្អកនិងរោគសញ្ញាផ្សេងៗទៀត ហើយថែមទាំងអាចទប់ស្កាត់មិនបណ្តាលឲ្យឈឺធ្ងន់ទៀតផង។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់ ឱសថបុរាណចិន LIAN HUA QING WEN សម្រាប់ព្យាបាលអ្នកដែលមានរោគសញ្ញា និង អ្នកជំងឺកូវីដកម្រិតស្រាលផងដែរ៕