
ហ្វីលីពីន៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ, គ្រោះរញ្ជួយដីមួយ ដែលមានកម្លាំង ៧.៣ រ៉ិចទ័រ និងជម្រៅប្រសព្វគឺ ៦៩ គីឡូម៉ែត្រ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ១២ នៅកោះMindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ហើយបច្ចុប្បន្នមិនមានសេចក្តីរាយការណ៍អំពីចំនួនមនុស្សស្លាប់និងការខូចខាតទ្រព្យសម្បត្តិឡើយ។
យោងតាមព័ត៌មាន ដែលចេញផ្សាយដោយវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ១ និង ៤៦ នាទី ថ្ងៃទី ១២ (ម៉ោងនៅទីក្រុងប៉េកាំង) នៅចំណុចកណ្តាលស្ថិតនៅចម្ងាយ ៦៧ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Generoso, ទីក្រុង Davao និង កោះMindanao៕