Yearendyearend1140x150

លោកBidenថាកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានត្រូវប្រយុទ្ធដើម្បីប្រទេសរបស់ពួកគេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

អាមេរិក៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ, ប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានបានបើកការវាយលុកទៅលើទីក្រុងAddo។ ប្រធានាធិបតីអាមេរិកលោក Biden បាននិយាយ នៅថ្ងៃទី ១០ ថា មេដឹកនាំអាហ្វហ្គានីស្ថានត្រូវតែរួបរួមគ្នា ហើយកងកម្លាំងរដ្ឋាភិបាលត្រូវតែប្រយុទ្ធ ដើម្បីប្រទេសខ្លួនឯង។ លោកបានសន្យាថា សហរដ្ឋអាមេរិកនឹងបន្តផ្តល់ជំនួយយោធាដល់អាហ្វហ្គានីស្ថាន។

លោក Biden បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅសេតវិមាននៅថ្ងៃនោះថា ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះសហរដ្ឋអាមេរិកបានចំណាយប្រាក់ជាងមួយទ្រីលានដុល្លារនៅអាហ្វហ្គានីស្ថាន ដើម្បីបណ្តុះបណ្តាលនិងផ្ដល់ឧបករណ៍ដល់ទាហានអាហ្វហ្គានីស្ថានជាង ៣០ ម៉ឺននាក់។ លោកសង្កត់ធ្ងន់ថា លោកមិនសោកស្តាយចំពោះការសម្រេចដកទ័ពចេញពីអាហ្វហ្កានីស្ថានឡើយ។

លោកBiden បាននិយាយទៀតថា សហរដ្ឋអាមេរិកនឹងបន្តបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់ការគាំទ្រផ្លូវអាកាស អាហារ សម្ភារៈ និងការចំណាយយោធា ដល់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងដើម្បីធានាថាកងទ័ពអាកាសអាហ្វហ្គានីស្ថានមានសមត្ថភាពប្រយុទ្ធ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយនៅក្នុងសន្និសីទកាសែតនៅថ្ងៃនោះថា យោធាអាមេរិកមានសិទ្ធិបន្តវាយប្រហារតាមអាកាសទៅលើគោលដៅរបស់តាលីបង់មុនថ្ងៃទី ៣១ ខែសីហា ប៉ុន្តែលោកបានបដិសេធមិននិយាយថា តើយោធាអាមេរិកនឹងនៅតែត្រូវបានអនុញ្ញាតឱ្យធ្វើការវាយប្រហារតាមអាកាសទៅលើក្រុមតាលីបង់ឬយ៉ាងណានោះទេ។ លោកបាននិយាយថា ការវាយប្រហារតាមអាកាសមិនអាចដោះស្រាយបញ្ហាទាំងអស់បានទេ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Price បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនោះថារដ្ឋាភិបាលអាមេរិកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍នៅអាហ្វហ្គានីស្ថាន។

ចាប់តាំងពីយោធាអាមេរិកបានចាប់ផ្តើមដកថយពីអាហ្វហ្គានីស្ថាននៅថ្ងៃទី ១ ខែឧសភាក្រុមតាលីបង់បានប្រកាសដណ្តើម បានទីក្រុងរដ្ឋធានីអាហ្វហ្កានីស្ថាន ចំនួន ៧ ហើយថ្មីៗនេះយោធាអាមេរិក បានធ្វើការវាយប្រហារតាមអាកាសជាច្រើនដងទៅលើក្រុមតាលីបង់ ដើម្បីគាំទ្រដល់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក ហ្គានីបានកោះប្រជុំមេដឹកនាំក្រុមបក្សនយោបាយមួយចំនួននៅក្នុងប្រទេសនៅថ្ងៃទី ៩ ខែនេះ ហើយសម្រេចចិត្តពង្រឹងការកៀរគរកងជីវពលដើម្បីប្រយុទ្ធជាមួយតាលីបង់។

លោក Biden បានប្រកាសកាលពីខែមេសាឆ្នាំនេះថាកងកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថាននឹងចាប់ផ្តើមដកនៅថ្ងៃទី ១ ខែឧសភា ហើយនឹងដកទាំងស្រុងមុនថ្ងៃទី ១១ ខែកញ្ញា។ នៅថ្ងៃទី ៨ ខែកក្កដាលោកBiden បានបញ្ជាក់ថា បេសកកម្មយោធាអាមេរិកនៅអាហ្វហ្កានីស្ថាននឹងត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា។

ជាមួយនឹងការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានជាបន្ទាន់ ការប្រយុទ្ធគ្នារវាងក្រុមតាលីបង់និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានកាន់តែខ្លាំងឡើង ហើយស្ថានការណ៍សន្តិសុខក្នុងតំបន់បានបន្តធ្លាក់ចុះ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង