ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៥០៨នាក់ (ករណីឆ្លងនាំចូលពីបរទេស ១២១នាក់) និងអ្នកជាសះស្បើយចំនួន ៦៦០នាក់ ហើយករណីស្លាប់ ២៣នាក់។
