
ឥណ្ឌូនេស៊ី៖ ភ្នំភ្លើង Merapi ដែលសកម្មបំផុតរបស់ឥណ្ឌូនេស៊ីបានផ្ទុះឡើងនៅថ្ងៃទី ៨ ដោយកំអែលភ្នំភ្លើង បានគ្របដណ្តប់ទីក្រុងនិងភូមិជុំវិញ។ ភ្នំភ្លើងនេះមានទីតាំងស្ថិតនៅក្នុងកោះJava ដែលមានប្រជាជនរស់នៅច្រើន តែសំណាងល្អ ដែលសកម្មភាពផ្ទុះឡើងនៅថ្ងៃតែមួយ មិនបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសទេ។
Hanik D. A. S. Humeida នាយកដ្ឋានភូគព្ភសាស្ដ្រឥណ្ឌូនេស៊ីបាននិយាយថា ភ្នំ Merapi ចាប់តាំងពីព្រឹកថ្ងៃទី ៨ យ៉ាងហោចណាស់មានការផ្ទុះចំនួន ៧ ដែលបណ្តាលឱ្យផេះនិងកំអែលភ្នំភ្លើង បានហូរចេញចម្ងាយជាច្រើនគីឡូម៉ែត្រ នៅពេលផ្ទុះខ្លាំង។
លំហូរកំអែលភ្នំភ្លើង គឺជាល្បាយឧស្ម័ននិងកំអែល ដែលត្រូវបានកំណត់ដោយសីតុណ្ហភាពខ្ពស់ និងល្បឿនលឿនជាដើម អាចបំផ្លាញជីវិតនិងវត្ថុណាមួយនៅក្នុងផ្លូវរបស់វាត្រូវបានគេចាត់ទុកថាជាអ្នកសំលាប់ដ៏សំខាន់។
នាយកដ្ឋានភូគព្ភសាស្ដ្រឥណ្ឌូនេស៊ីបាននិយាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ជួរកំអែលដែលបានហៀរចេញនៅថ្ងៃនោះមានកម្ពស់ប្រហែល ១០០០ ម៉ែត្រ។ បន្ទុះម៉ាក់ម៉ា និងឧស្ម័នឆេះយ៉ាងសន្ធោសន្ធៅហូរចុះតាមជម្រាលភ្នំចម្ងាយ ៣ គីឡូម៉ែត្រ។ ទីប្រជុំជននិងភូមិជាច្រើននៅជុំវិញភ្នំភ្លើងនេះ ត្រូវបានរងផលប៉ះពាល់។
វិទ្យាស្ថានស្រាវជ្រាវភូគព្ភសាស្ដ្រនិងភ្នំភ្លើងឥណ្ឌូនេស៊ីនិយាយថា អាជ្ញាធរមូលដ្ឋានបានព្រមានអ្នកស្រុកនៅក្បែរនោះឱ្យជម្លៀសខ្លួនទៅតំបន់ដែលមានចំងាយ ៥ គីឡូម៉ែត្រពីរណ្ដៅភ្នំភ្លើង និងត្រូវប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់នៃការលំហូរកំអែលភ្នំភ្លើង។ គិតត្រឹមម៉ោង ៨ យប់នេះមិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់និងរបួសនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ី មានប្រជាជនចំនួន ២៧០ លាននាក់និងមានទីតាំងស្ថិតនៅក្នុងខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលការរញ្ជួយដីនិងសកម្មភាពភ្នំភ្លើងកើតឡើងញឹកញាប់ ហើយមានភ្នំភ្លើងសកម្មជាង ១២០ នៅក្នុងប្រទេស ហើយភ្នំភ្លើងដែរសកម្មជាងគេគឺភ្នំ Merapi នេះ៕