
ក្រិក៖ សារព័ត៌មានស៊ីនហួរ, នៅថ្ងៃទី ៦ ខែសីហា អ្នកពន្លត់អគ្គីភ័យនិងអ្នកស្ម័គ្រចិត្តបានធ្វើប្រតិបត្តិការពន្លត់អគ្គីភ័យនៅតំបន់ Afidenes ភាគឦសានទីក្រុងAthensប្រទេសក្រិក។
ភ្លើងឆេះព្រៃនៅប្រទេសក្រិក ដែលបានបន្តអស់ជាច្រើនថ្ងៃ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅថ្ងៃទី ៦ រហូតមកដល់ពេលនេះ ធ្វើឲ្យមនុស្សម្នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស។
ការរងផលប៉ះពាល់ដោយសារអាកាសធាតុ សីតុណ្ហភាពខ្ពស់ ខ្យល់បក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឲ្យប្រទេសក្រិកមានអគ្គិភ័យជាច្រើននៅទូទាំងប្រទេស។
រដ្ឋាភិបាលក្រិកបានធ្វើសកម្មភាពការពារស៊ីវិលរបស់សហភាពអឺរ៉ុប ដើម្បីស្វែងរកការគាំទ្រដែលទទួលបានការឆ្លើយតបពីប្រទេសជាច្រើន៕







