Cctimesw1140xh150cm copy

ទីក្រុងម៉ានីលចាប់ផ្តើមការបិទខ្ទប់ជាលើកទី៣ដើម្បីទប់ស្កាត់ការកើនឡើងនៃDelta

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ហ្វីលីពីន៖ ទីក្រុងម៉ានីលប្រទេសហ្វីលីពីន បានចាប់ផ្តើមមការបិទខ្ទប់ (ECQ) ជាលើកទី ៣ របស់ខ្លួនកាលពីថ្ងៃសុក្រ ដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លង Covid-19 បំលែងខ្លួនថ្មីDelta។

គោលនយោបាយ ECQ ចុងក្រោយបង្អស់ ដែលត្រូវបានចាត់ទុកថា តឹងរ៉ឹងបំផុតនៅក្រោមរដ្ឋបាលបច្ចុប្បន្ននឹងដំណើរការរហូតដល់ថ្ងៃទី ២០ ខែសីហា។

ក្នុងកំឡុងពេលបិទខ្ទប់ អ្នកដែលធ្វើការសម្រាប់សេវាកម្មមិនសំខាន់ មិនត្រូវបានអនុញ្ញាត ឱ្យចាកចេញពីផ្ទះរបស់ពួកគេទេ។ ប៉ុន្តែរដ្ឋាភិបាលអនុញ្ញាតឱ្យមនុស្សម្នាក់មកពីគ្រួសារនីមួយៗចេញក្រៅ ដើម្បីទិញគ្រឿងផ្គត់ផ្គង់ចាំបាច់។ ប៉ូលីសក៏បានរឹតបន្តឹងវិធានការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃCovid-19 បំលែងខ្លួនថ្មីDelta។

ប៉ុស្តិ៍ត្រួតពិនិត្យត្រូវបានបង្កើតឡើងនៅទីតាំងជាច្រើននៅតាមព្រំដែនទីក្រុង ដើម្បីត្រួតពិនិត្យឯកសាររបស់មនុស្សនិងយានយន្តដែលឆ្លងកាត់។ ទីក្រុង ម៉ានីលក៏ត្រូវបានដាក់បំរាមគោចរចាប់ពីម៉ោង ២០ ៖ ០០ ដល់ ០៤ ៖ ០០ ដើម្បីកាត់បន្ថយចលនាប្រជាជន។ ការដឹកជញ្ជូនសាធារណៈនៅក្នុងតំបន់នឹងរក្សាប្រតិបត្តិការមានកម្រិត ហើយហាងដែលលក់ទំនិញចាំបាច់ប្រចាំថ្ងៃក៏ត្រូវបានអនុញ្ញាតឱ្យបើកដែរ។

អាជ្ញាធរបាននិយាយថា ការបិទខ្ទប់អាចនាំឱ្យមានការបិទអាជីវកម្មខ្នាតតូច និងមធ្យម បន្ថែមទៀត។ កាលពីមុន ភាគរយនៃអាជីវកម្មខ្នាតតូចនិងមធ្យមត្រូវបានបិទមានពី ៨ ទៅ ១០ ភាគរយ ប៉ុន្តែវិធានការបិទទ្វារចុងក្រោយអាចជំរុញឲ្យអត្រានេះមានរហូតដល់ ១៦ ភាគរយ។

អាជ្ញាធរសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ជាតិ ក៏បាននិយាយផងដែរថា ការបិទខ្ទប់អាចបណ្តាលឱ្យបាត់បង់ការងារចំនួន ៤៤០.០០០ នាក់។

គិតត្រឹមថ្ងៃសុក្រចំនួនករណីដែលបានបញ្ជាក់ នៅក្នុងប្រទេសហ្វីលីពីនមានលើសពី ១.៦៣ លានដែលមានន័យថា ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសនេះ អាចដួលរលំប្រសិនបើគ្មានការបិទខ្ទប់។ មូលហេតុនេះបានបង្ខំឱ្យរដ្ឋាភិបាលមានការលំបាកក្នុងការជ្រើសរើសរវាងសេដ្ឋកិច្ចនិងជីវិតរបស់ប្រជាជន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង