
ចិន៖ក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន បានសម្រេចផលិតវ៉ាក់សាំងប្រភេទថ្មីមួយទៀតសម្រាប់ចាក់ការពារ កូវីដបំប្លែងខ្លួនថ្មីDelta ។ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះ បានដាក់ស្មើរទៅស្ថាប័នរដ្ឋបាលឱសថជាតិចិន ដើម្បីដាក់អោយប្រើប្រាស់ជាបន្ទាន់។នេះបើយោងតាមការចុះផ្សាយរបស់យោងតាមទូរទស្សន៍របស់ចិន CCTV នៅថ្ងៃទី ៦ សីហា។
លោក Yin Weidong CEO របស់ក្រុមហ៊ុន Sinovac Biotech បានមានប្រសាសន៌ថា វាក់សាំងថ្មីនេះសម្រាប់ចាក់ការពារកូវីដបំប្លែងខ្លួនថ្មី Delta ហើយវ៉ាក់សាំងនេះ គឺមានភាពខុសគ្នានឹងវាក់សាំងចាស់ដែលការពាជំងឺកូវីដ-១៩ធម្មតា។
បើតាមព័ត៌មាន បានអោយដឹងថា ក្រុមហ៊ុន Sinovac Biotech កាលពីខែមេសាឆ្នាំ២០២១នេះ បានចាប់ផ្តើមស្រាវជ្រាវផលិតវ៉ាក់សាំងសំរាប់ការពារកូវីដបំប្លែងខ្លួនថ្មី Delta ហើយក្រោយមកទើបទទួលបានជោគជ័យ ដោយបំបែកពីមេរោគ Delta ដើម្បីផលិតទៅធ្វើជាវាក់សាំង។
តែយ៉ាងណាក៏ដោយ ក្រៅពីក្រុមហ៊ុន Sinovac Biotech ក៏មានក្រុមវាក់សាំងចិនជាច្រើនកំពុងផលិតវ៉ាក់សាំងសម្រាប់ការពារកូវីដបំប្លែងខ្លួនថ្មី Deltaនេះផងដែរ។
ចំពោះវ៉ាក់សាំង Sinovac ដែលកំពុងចាក់សព្វថ្ងៃនេះ លោក Yin Weidong សង្គត់ធ្ងន់ថាការស្រាវជ្រាវវាក់សាំងចិនទាំងអស់ដែលកំពុងដាក់ឱ្យប្រើប្រាស់នៅទូទាំងប្រទេសចិន និងនៅទូទាំងពិភពលោក ក៏មានប្រសិទ្ធភាពសម្រាប់ការពារកូវីដបំប្លែងខ្លួនថ្មី Deltaផងដែរ៕