ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ៦ សីហានេះ បានរកឃើញ វីរុសកូវីដ-១៩ ប្រភេទ Delta ចំនួន ៦៧នាក់ទៀតបន្ថែមទៀត ក្នុងនោះមានម្នាក់ជាអ្នកលក់នំបញ្ចុកនៅ ផ្សារតូចទួលសង្កែ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា នៅថ្ងៃទី៤និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១១ លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1. 617-2 (Delta) នៅថ្ងៃទី៤ ខែសីហា នៅក្នុងប្រទេសកម្ពុជា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន ៣១នាក់ (ស្រី ១៦នាក់) និងលើអាជីវករលក់នំបញ្ចុកស្រះនៅក្នុងផ្សារតូចទួលសង្កែរាជធានីភ្នំពេញ១នាក់(ប្រស ហើយនៅថ្ងៃទី៥ ខែសីហា ប្រទេសកម្ពុជា បានរកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន ០២នាក់ (ស្រី០នាក់) ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន ២៤នាក់ (ស្រី១០នាក់) និងពលករមកពីប្រទេសថៃចំនួន ៩នាក់ (ស្រី ៦នាក់) ៕

