ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ មានចំនួន ៥៨៨នាក់ (ករណីឆ្លងនាំចូលពីបរទេស ១៦៥នាក់) និងអ្នកជាសះស្បើយចំនួន ៦២៤នាក់ ហើយករណីស្លាប់ ១៩នាក់។
