
ភ្នំពេញ៖ សមត្ថកិច្ចពិន័យទឹកប្រាក់ បានចំនួន៣២លានរៀលពីបុគ្គលដែលល្មើសនឹងបម្រាមគោចរកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍អន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
យោងតាមរបាយការណ៍ លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ មានកាអនុវត្តវិធានការច្បាប់មានចំនួន ៣៧២ ករណី ក្នុងនោះ៖ ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៥៤៨ នាក់, ឃាត់យានយន្ត ចំនួន ២១៥គ្រឿង និង ពិន័យជាប្រាក់ ចំនួន ៣២លានរៀល។
គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានដាក់ចេញការអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់សស្កាត់ជំងឺកូវីដ១៩ និងជាពិសេសវីរុសដែលតា(Delta)៕