Yearendyearend1140x150

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានថ្កោលទោសចំពោះការវាយប្រហារនៅអាហ្វហ្គានីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភបរូប៖ AP News

UNITED៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ, ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី ៣ ដោយថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារថ្ងៃទី ៣០ ខែកក្កដា ទៅលើបរិវេណទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនៅទីក្រុងហឺរ៉ាត (Herat) ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។

សេចក្តីថ្លែងការណ៍បានថ្កោលទោសរាល់សកម្មភាពភេរវកម្ម និងការវាយប្រហារដោយចេតនាប្រឆាំងនឹងជនស៊ីវិល ហើយបានសង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់ត្រូវតែបំពេញកាតព្វកិច្ចមនុស្សធម៌អន្តរជាតិរបស់ពួកគេក្នុងកាលៈទេសៈណាក៏ដោយ។

សេចក្តីថ្លែងការណ៍បាននិយាយទៀតថា ការវាយប្រហារដោយចេតនាទៅលើជនស៊ីវិល បុគ្គលិកអង្គការសហប្រជាជាតិ និងបរិវេណទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ អាចជាឧក្រិដ្ឋកម្មសង្គ្រាម ហើយជនល្មើសត្រូវតែត្រូវបានកាត់ទោស។

សេចក្តីថ្លែងការណ៍នេះ ជំរុញឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់ចូលរួមក្នុងដំណើរការផ្សះផ្សាជាតិ ដែលដឹកនាំដោយអាហ្វហ្គានីស្ថាន ដើម្បីលើកកម្ពស់ដំណោះស្រាយនយោបាយនៃបញ្ហាអាហ្វហ្គានីស្ថាននិងបទឈប់បាញ់។

ស្ថានីយ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ នៅទីក្រុង Herat ត្រូវបានវាយប្រហារដោយអាវុធនៅថ្ងៃទី ៣០ ខែកក្កដា។ កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានម្នាក់ ដែលកំពុងបំពេញភារកិច្ចយាមត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ប៉ុន្តែមិនមានបុគ្គលិកអង្គការសហប្រជាជាតិស្លាប់និងរបួស ។ នៅពេលនៃការវាយប្រហារក្រុមតាលីបង់ និង កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានកំពុងប្រយុទ្ធគ្នាយ៉ាងសាហាវនៅក្បែរនោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង