Yearendyearend1140x150

ពលករកម្ពុជា,មីយ៉ាន់ម៉ា,ឡាវត្រូវថៃបោះបង់ចោល ខណៈពេលកូវីដកំពុងផ្ទុះខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ពលករខ្មែរសម្រុកវិលចូលស្រុកនៅព្រំដែនកម្ពុជាថៃនៃទល់មុខភូមិសាស្ដ្របឹងត្រកួន ខេត្តបន្ទាយមានជ័យ។រូបភាព៖ Pich Deap 

ថៃ៖ពលករចំណាកស្រុកមកពី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ត្រូវបានប្រទេសថៃបោះបង់ចោល ខណៈអាជ្ញាធរថៃ បានចាត់វិធានការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ ១៩ នៅទីក្រុងបាងកក ដោយបិទកន្លែងការដ្ឋានកម្មករចំនួន ៥៧៥ កន្លែងនៅក្នុងទីក្រុង។

ពលករចំណាកស្រុកទាំង៣ប្រទេសនេះ ត្រូវប៉ូលីសថៃកេណ្ឌប្រមូលផ្តុំគ្នាបិទការដ្ឋានសំណង់ ក្នុងគោលបំណងកុំមានការរាតត្បាតក្នុងប្រទេស។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យកម្មករសំណង់ជាង ៨ ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងការដ្ឋានសំណង់ទាំងនោះ ធ្វើឲ្យពួកគេ គ្មានប្រាក់ចំនូល ដើម្បីទិញម្ហូបអាហារ និងរបស់របរចាំបាច់ផ្សេងៗទៀត។

ពលករចំណាកស្រុកមីយ៉ាន់ម៉ា បាននិយាយថា គេមិនបានញ៉ាំបាយអស់រយៈពេលពីរថ្ងៃមកហើយ គាត់រស់នៅជាមួយជនចំណាកស្រុកជាង ៤០ នាក់ផ្សេងទៀត មកពីមីយ៉ាន់ម៉ា និងកម្ពុជា នៅកន្លែងសំណង់បិទខ្ទប់នៅចំកណ្តាលទីក្រុងបាងកក។មុនពេលមានជំងឺរាតត្បាតពួកគេបានរស់នៅញ៉ាំ និងគេងនៅក្នុងអគារដែលមិនទាន់សាងសង់ហើយ បានផ្ញើប្រាក់សន្សំភាគច្រើនទៅផ្ទះ ដើម្បីផ្គត់ផ្គង់គ្រួសារ។

ពលករចំណាកស្រុកមីយ៉ាន់ម៉ា និយាយទៀតថា "យើងកំពុងរងទុក្ខខ្លាំង យើងគ្មានលុយទេ យើងមិនអាចផ្ញើប្រាក់ទៅផ្ទះទៅគ្រួសាររបស់យើងដែលកំពុងរងទុក្ខបានទេ។ យើងចង់ទៅផ្ទះវិញ ទោះបីយើងគ្មានអ្វីក៏ដោយ យ៉ាងហោចណាស់យើងអាចនៅជាមួយគ្រួសារបាន។

ពលករចំណាកស្រុកប្រមាណពី ៤ ទៅ ៥ លាននាក់នៅប្រទេសថៃ ដែលភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ កំពុងរស់នៅដោយសេចក្ដីមេត្តា ករុណាពី និយោជករបស់ពួកគេ។ ដោយសាររោងចក្រត្រូវបានបិទ និងការដ្ឋានសាងសង់ត្រូវបានបិទ ជនចំណាកស្រុករាប់សែននាក់ដែលកំពុងរស់នៅក្រោមលក្ខខណ្ឌ ជំងឺរាតត្បាត និងត្រូវបានកាត់ផ្តាច់ពីជំនួយ។

លោក ឡេង សុផុន មន្រ្តីគម្រោងនៃអង្គការសិទិ្ធការងារកម្ពុជា បាននិយាយថា ជីវិតរបស់ជនចំណាកស្រុកកម្ពុជា គឺដូចជាការរត់គេចពីសត្វខ្លា ប៉ុន្តែធ្លាក់ចូលក្នុងមាត់ក្រពើ។ ការធ្វើចំណាកស្រុកឆ្លងកាត់ព្រំដែនឥឡូវនេះពោរពេញទៅដោយហានិភ័យ។ សម្រាប់អ្នកដែលមានលទ្ធភាពវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ពួកគេមានឱកាសការងារតិចតួចប៉ុណ្ណោះ។

លោកឌួង ជាពលករចំណាកស្រុកម្ពុជា បាននិយាយថា “ខ្ញុំដឹងថាគ្មានការងារធ្វើនៅទីនេះទេ។ ខ្ញុំគ្មានដីសំរាប់ធ្វើស្រែចំការ ដូច្នេះអ្វីដែលខ្ញុំអាចធ្វើបានគឺនៅផ្ទះតែ ដោយសារគ្មានការងារធ្វើនៅប្រទេសថៃអស់រយៈពេលជាងមួយខែមកហើយ។”

គួរបញ្ជាក់ថា ប្រទេសថៃជាទិសដៅការងារយូរយារណាស់មកហើយ សម្រាប់ប្រជាជនកម្ពុជា ដែលកំពុងស្វែងរកការងារធ្វើ។ យោងតាមក្រសួងការងាររបស់ប្រទេសកម្ពុជា មានពលករចំណាកស្រុកខ្មែរចំនួន ១.០២០.០០០ នាក់ប៉ុន្តែចំនួនពិតប្រាកដគឺជិត ២ លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង