Yearendyearend1140x150
Img 0571

លោកជំទាវ ឱ វណ្ណឌីន៖កូវីដបំប្លែងថ្មី Deltaចាប់ផ្តើមវាយចូលសហគមន៍កម្ពុជាដោយដុំៗ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៣ សីហានេះ បានថ្លែងថា ជំងឺកូវីដ-១៩បំប្លែងថ្មី Delta បានចាប់ផ្តើមឆ្លងចូលក្នុងសហគមន៍កម្ពុជាហើយ តែការឆ្លងនេះមានលក្ខណៈដោយដុំដោយដុំនៅឡើយ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ នៅរយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជាបានរកឃើញជំងឺកូវីដបំប្លែងថ្មី Delta ជាបន្តបន្ទាប់ ហើយវាបានចូលក្នុងសហគមន៍ហើយ។ សម្រាប់លោកជំទាវ ប៉ុន្តែការឆ្លងនេះមានលក្ខណៈឆ្លងដោយដុំដោយដុំ ហៅថា localized community transmission។

គួរបញ្ជាក់ថា នៅថ្ងៃទី០២សីហា ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសករណីរកឃើញវិរុសបំប្លែងខ្លួនថ្មីដែលតា “Delta” លើពលករមកពីថៃ និងពលរដ្ឋសរុបចំនួន១០៩។ ក្នុងនោះវីរុសបំប្លែងថ្មី ដែលតា ៥ករណី រកឃើញនៅភ្នំពេញ និងមាននៅតាមខេត្តមួយចំនួនផ្សេងទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង