Yearendyearend1140x150

ភ្លើងឆេះព្រៃបានរាលដាលពាសពេញទីក្រុងរបស់តួកគីបង្ខំឲ្យមានការជម្លៀសប្រជាជនចេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

តួកគី៖ ភ្លើងឆេះព្រៃបានបន្តកាលពីថ្ងៃអាទិត្យ បានបំផ្លិចបំផ្លាញទីក្រុងរមណីយដ្ឋានឆ្នេរសមុទ្រភាគខាងត្បូងនិងភាគនិរតីរបស់ប្រទេសតួកគី ដោយបង្ខំឲ្យមានការជម្លៀសប្រជាជនចេញពីក្នុងភូមិនិងកន្លែងទេសចរណ៍ជាច្រើន។

សេចក្តីរាយការណ៍បានបន្តថា អគ្គិភ័យនៅក្នុងស្រុក Manavgat នៃខេត្ត Antalya បានទៅដល់ភូមិ Sirtkoy ហើយអាជ្ញាធរបានបញ្ជាឱ្យជម្លៀសប្រជាជនចេញ។ អ្នកស្រុកជាច្រើនបានប្រញាប់ប្រញាល់នៅពេលជម្លៀស ដោយគ្រាន់តែយករបស់ចាំបាច់ និងបណ្តេញហ្វូងគោចេញពីកន្លែងដែលមានភ្លើងឆាបឆេះ។

ខ្យល់បក់ខ្លាំងនិងសីតុណ្ហភាពខ្ពស់ជាបន្តបន្ទាប់បានបង្កជាបញ្ហាដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ នៅកន្លែងខ្លះភ្លើងស្ទើរតែរាលដាលពេញផ្លូវភ្នំដែលបណ្តាលមកពីខ្យល់នេះ។ រថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានមកដល់កន្លែងកើតហេតុដើម្បីពន្លត់ភ្លើង។ គិតត្រឹមយប់ថ្ងៃអាទិត្យនេះ ភ្លើងឆេះព្រៃនៅជិតភូមិSirtkoy ត្រូវបានគ្រប់គ្រងជាមូលដ្ឋាន ប៉ុន្តែអ្នកភូមិបានទទួលការខាតបង់យ៉ាងច្រើន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Fahrettin Koca បានប្រកាសថា មនុស្ស ៧ នាក់បានស្លាប់ និង ៥០៧ នាក់ផ្សេងទៀតបានរងផលប៉ះពាល់ នៅក្នុងទីក្រុង Manavgat ដោយសារភ្លើងដែលបានឆាបឆេះតំបន់នោះកាលពីថ្ងៃពុធ។

ទន្ទឹមនឹងនេះដែរអ្នកស្រុកនិងអ្នកទេសចរជាច្រើនត្រូវបានជម្លៀសចេញ ដោយទូកឆ្មាំឆ្នេរសមុទ្រ និងទូកកម្សាន្តឯកជននៅទីក្រុងរមណីយដ្ឋាន Aegean នៃខេត្ត Mugla បន្ទាប់ពីអណ្តាតភ្លើងបានឆាបឆេះនៅក្នុងសង្កាត់ Mazi ។

យោងតាមរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោក Bekir Pakdemirli បានឱ្យដឹងថា ភ្លើងឆេះព្រៃចំនួន ១១១ ដែលបានផ្ទុះឡើងក្នុងរយៈពេល ៥ ថ្ងៃចុងក្រោយនេះ ត្រូវបានទប់ស្កាត់បាននៅព្រឹកថ្ងៃអាទិត្យនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង