ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី០៣សីហានេះ បានចេញសេចក្តីជូនដំណឹងថា ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើតនិងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីមានល្បឿនមធ្យម ចាប់ពីថ្ងៃទី ៤- ១០ ខែសីហា ឆ្នាំ២០២១ ។ ជាមួយគ្នានោះខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
