Yearendyearend1140x150

សុនខ៣ក្បាល«ហិតឃើញក្លិនអ្នកជំងឺកូវីដ»ដោយជោគជ័យក្រោយហ្វឹកហ្វឺនច្រើនខែ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក

ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលជោគជ័យក្នុងការហ្វឹកហ្វឺនសុនខ៣ក្បាលឱ្យហិតរកឃើញក្លិនសំណាកនៃអ្នកផ្ទុកវីរុសកូវីដ១៩ ក្នុងរយៈពេលប្រមាណតែ១០-១៥វិនាទី។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក បានគូសបញ្ជាក់ថា ក្រោយទទួលសំណាកក្លិន(VOC)អ្នកជំងឺកូវីដ១៩ចំនួន៤៨សំណាក ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCRនិងការបណ្តុះមេរោគ (cell culture) ដើម្បីធានាសុវត្ថិភាពសំណាកក្នុងការបម្រើការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខស៊ីម៉ាក់បានដំណើរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩នេះតាមផែនការ។

លោកបានអបអរសាទរ ចំពោះសុនខក្រុមទី១ចំនួន៣ក្បាលដែលបានហិតរកឃើញក្លិនសំណាកនៃអ្នកជំងឺកូវីដ១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ រីឯសុនខក្រុមទី២ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។

បើតាមលោក ហេង រតនា ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើនដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។ សុនខទាំងនេះកើតក្នុងប្រទេសកម្ពុជា និងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា ហើយការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ ជាគំនិតផ្តួចផ្ដើមរបស់សម្តេច ហ៊ុន សែន៕

សុនខដែលទទួលបានការហ្វឹកហ្វឺនហិតរកក្លិនអ្នកផ្ទុកវីរុសកូវីដ-១៩ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
 (រូបភាព៖ HENG Ratana)


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង