
ស៊ីរី៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ, យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានស៊ីរីបានឲ្យដឹងថា ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានចេញក្រឹត្យប្រធានាធិបតីនៅថ្ងៃទី ១ ដោយអនុញ្ញាតឱ្យនាយករដ្ឋមន្រ្តីបច្ចុប្បន្នលោក Hussein Arnus បង្កើតគណៈរដ្ឋមន្ត្រីថ្មី។
នៅថ្ងៃទី ២៧ ខែឧសភាលោក Bashar al-Assad បានឈ្នះ ៩៥,១% នៅក្នុងការបោះឆ្នោតប្រធានាធិបតីស៊ីរី និងត្រូវបានជាប់ឆ្នោតឡើងវិញ។ នៅថ្ងៃទី ១៧ ខែកក្កដាលោក Bashar al-Assad បានស្បថចូលកាន់តំណែងម្ដងទៀត។
នៅខែមិថុនាឆ្នាំ ២០២០ លោក Bashar al-Assad បានបណ្តេញនាយករដ្ឋមន្រ្តី Imad Khamis និងតែងតាំងរដ្ឋមន្រ្តីក្រសួងធនធានទឹកលោក Hussein Arnus ជានាយករដ្ឋមន្ត្រីស្តីទី។ នៅខែសីហាឆ្នាំដដែលលោក Bashar al-Assad បានអនុញ្ញាតឱ្យលោក Arnus ធ្វើជានាយករដ្ឋមន្ត្រីនិងបង្កើតគណៈរដ្ឋមន្ត្រីថ្មី៕