
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី ២ សីហានេះ បានប្រកាសករណីរកឃើញវិរុសបំប្លែងខ្លួនថ្មីដែលតា “Delta” លើពលករមកពីថៃ និងពលរដ្ឋសរុបចំនួន ១០៩ ។ក្នុងនោះវីរុសបំប្លែងថ្មី ដែលតា ៥ ករណី រកឃើញនៅភ្នំពេញ លើពលករខ្មែរមកពីប្រទេសថៃ អ្នកជំងឺមកមន្ទីរពេទ្យកាល់ម៉ែត្រ បុគ្គលិកអនាម័យម្នាក់ និងអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់ម្នាក់នៅមន្ទីរ ពេទ្យមិត្តភាពខ្មែរ-សូវៀត រ និងអ្នកដំណើរបរទេសពីប្រទេសម៉ាឡេស៊ីម្នាក់។
ការប្រកាសរកឃើញនេះ ត្រូវបានក្រសួងសុខាភិបាលកម្ពុជា ចាត់ទុកថា វីរុស ដែលតា២ ( Delta ) បាន និងកំពុងរាតត្បាត ចូលក្នុងសហគមន៍កម្ពុជាហើយ។ដោយគិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសថា នៅកម្ពុជា មានអ្នកឆ្លងកូវីដ១៩ ប្រភេទ ដែលតា ចំនួន ១១៤នាក់។ ដូច្នេះ បើគិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទ ដែលតា ចំនួន ២២៣នាក់។
ជាថ្មីម្តងទៀត ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារខ្លួន ហើយត្រូវយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុស កូដ-១៩ ដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុស កូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឲ្យបានត្រឹមត្រូវ។ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងឈានទៅរកការឆ្លងរីក រាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ដែលនឹងបង្កជាមហន្តរាយធំដល់ប្រព័ន្ធសុខាភិបាល ធ្វើឲ្យបាត់បង់អាយុជីវិត ប្រជាជន រួមទាំងផលវិបាកសង្គមនិងសេដ្ឋកិច្ចធ្ងន់ធ្ងរ៕
រូបភាព គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ចុងយកសំណាកប្រជាពលរដ្ឋនៅផ្សារទួលសង្កែ នៅថ្ងៃទី ២ សីហា ឆ្នាំ ២០២១
.jpg?1627872330)

