កែប៖អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ នៅថ្ងៃទី ១ សីហានេះ បានបង្ហោះសារសុំយោបល់មហាជនខ្មែរពាក់ព័ន្ធការក្រាលកន្ទេលពីសំណាក់អាជីវករមួយចំនួន តាមបណ្ដោយឆ្នេរសមុទ្រសាធារណៈក្នុងខេត្តកែប ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ក្នុងនោះឯកឧត្តមអភិបាលខេត្ត បានលើកឡើងជាសំណួរថា តេីយេីងគួរបន្តអោយមានស្ថានភាពរបៀបនេះបន្តទៀតរឺយ៉ាងណា?
យោងតាមបណ្តាញទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា "ជាយូរលង់ណាស់មកហើយមានការក្រាលកន្ទេលពីសំណាក់អាជីវករមួយចំនួនតាមបណ្ដោយឆ្នេរសមុទ្រសាធារណៈក្នុងខេត្តកែបដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ដេីម្បីរក្សាបាននូវសណ្តាប់សាធារណៈតេីយេីងគួរបន្តអោយមានស្ថានភាពរបៀបនេះបន្តទៀតរឺយ៉ាងណា? សុំយោបល់បងប្អូនម្នាក់មួយមក ៖ A មិនព្រម B ព្រម ។"
ជាការកត់សម្គាល់ តាមរយៈខមិន គេសង្កេតឃើញថា ប្រជាពលរដ្ឋបានសម្តែងការគាំទ្រជាច្រើនដោយប្រជាពលរដ្ឋខ្លះបានទាមទារឱ្យអភិបាលខេត្តរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ នៅតាមឆ្នេរកែបនេះ។សម្រាប់អ្នកខមិន គួររៀបចំឲ្យមានសណ្តាប់ធ្នាប់ រកកន្លែងឲ្យគាត់លក់ ទុកទីនោះជាកន្លែងដើរលំហែ រៀបសួន ជាទីមនោរម្យសម្រាប់សាធារណៈជន។
ចំណែកពលរដ្ឋខ្មែរទៀត ថ្លែងថា ការលក់ដូររបស់ពួកគាត់ក៏អាចជួយសម្រួលជីវភាពគ្រួសារប្រចាំថ្ងៃរបស់គាត់ដែរ ប៉ុន្តែសូមអោយខាងរដ្ឋបាលខេត្តកែប ជួយសម្រួលអោយមានសណ្តាប់ធ្នាប់ក្នុងការលក់ដូរ ជាពិសេសគឺអោយពួកគាត់លក់ដូរក្នុងតម្លៃសមរម្យ៕



