Cc time web banner 054637

វៀតណាមត្រៀមគ្រែICUចំនួន៨០០០សម្រាប់អ្នកជំងឺកូវីដធ្ងន់ធ្ងរនៅទូទាំងប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មាន VN Express International

វៀតណាម៖ វៀតណាមត្រៀមគ្រែ ICU ចំនួន ៨០០០ សម្រាប់អ្នកជំងឺ Covid-19 ធ្ងន់ធ្ងរ នៅទូទាំងប្រទេសក្នុងមន្ទីរពេទ្យជួយសង្គ្រោះ នៅទីក្រុង Thu Duc ខែកក្កដាឆ្នាំ ២០២១ ។ នេះបើយោងតាមសារព័ត៌មាន VN Express International ។

ក្រសួងសុខាភិបាលនឹងបង្កើតមណ្ឌលថែទាំអ្នកជំងឺចំនួន ១២ នៅទូទាំងប្រទេស ដើម្បីព្យាបាលអ្នកជំងឺ Covid-19 ខណៈដែលអត្រាឆ្លងនៅតែបន្តកើនឡើង។ តំបន់នីមួយៗនឹងមានគ្រែ ២០០-៣០០០ ដើម្បីដោះស្រាយករណីធ្ងន់ធ្ងរនៅក្នុងតំបន់។

នៅទីក្រុងហាណូយ គ្រែ ICU នឹងត្រូវបានតំឡើងនៅមន្ទីរពេទ្យ Bach Mai មន្ទីរពេទ្យ Viet Duc មន្ទីរពេទ្យជាតិសម្រាប់ជំងឺត្រូពិច មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ មន្ទីរពេទ្យលុងកណ្តាលនិងមន្ទីរពេទ្យមជ្ឈឹមយោធា ១០៨ ។

នៅទីក្រុងហូជីមិញគ្រែ ICU នឹងតំឡើងនៅមន្ទីរពេទ្យយោធា ១០៣ មន្ទីរពេទ្យ Cho Ray មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ក្រៅពីនេះនឹងមានគ្រែចំនួន ៣.០០០ នៅឯមន្ទីរពេទ្យក្រុងហូជីមិញ និងមន្ទីរពេទ្យជាច្រើនទៀត។ ក្រៅពីនេះមន្ទីរពេទ្យជាង ៣០ ផ្សេងទៀតនៅទូទាំងប្រទេសនឹងមានគ្រែ ICU ចំនួន ៥០-១០០ ហើយត្រៀមបង្កើនចំនួនដល់ ១៥០-៣០០ អាស្រ័យលើស្ថានភាព។

យោងតាមក្រសួងសុខាភិបាលវៀតណាម Covid-19 បំលែងថ្មី Delta បានរីករាលដាលយ៉ាងឆាប់រហ័ស ហើយចំនួនករណីធ្ងន់ធ្ងរនិងការស្លាប់បានកើនឡើងយ៉ាងខ្លាំង។ ការបង្កើតគ្រែ ICUs គឺដើម្បីចៀសវាងស្ថានភាព ដែលអ្នកជំងឺធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យជាតិនៅទីក្រុងហូជីមិញ និងហាណូយដោយធ្វើឲ្យលើសចំនួនកំណត់ និងធ្វើឱ្យជីវិតអ្នកជំងឺស្ថិតក្នុងគ្រោះថ្នាក់ ។

គួរបញ្ជាក់ផងដែរថា រលកទី ៤ បានចាប់ផ្តើមជាង ៣ ខែមុន ហើយមានករណីជាង ១៣៧.០០០ ករណី ត្រូវបានកត់ត្រាដោយមានអ្នកស្លាប់ជាង ១.១២៦ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង