Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ប្រជាជនថៃភាគច្រើននៅខេត្តក្រហមត្រៀមខ្លួនពាក់ម៉ាស់នៅផ្ទះខណៈករណីឆ្លងកើនឡើងខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប ៖ Bangkok Post

ថៃ៖ នាពេលថ្មីៗនេះនាយកដ្ឋានសុខាភិបាលបានបង្ហាញថា ប្រជាជនថៃមានតែ ២០ ភាគរយប៉ុណ្ណោះដែលពាក់ម៉ាស់នៅផ្ទះ ខណៈ ៧៥ ភាគរយទៀតព្រួយបារម្ភអំពីការឆ្លងCovid-19 ក្នុងចំណោមសមាជិកគ្រួសារ។

ព័ត៌មាននេះផ្អែកលើការស្ទង់មតិព្រឹត្តិការណ៍Anamai ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី ១៩ ដល់ថ្ងៃទី ២៨ ខែកក្កដា ដោយមានគំរូចំនួន ១.៣២៤ ។

ការស្ទង់មតិក៏បានចង្អុលបង្ហាញថា ប្រជាជនថៃ ៦៧ ភាគរយនៅក្នុងខេត្តក្រហមចំនួន ១៣ នឹងមានភាពងាយស្រួលក្នុងការធ្វើតាមការណែនាំរបស់នាយកដ្ឋាន ក្នុងការធ្វើយុទ្ធនាការឱ្យពួកគេពាក់ម៉ាស់នៅផ្ទះរយៈពេល ១៤ ថ្ងៃ។

គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលបានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយមានអ្នកជំងឺកូវីដ ១៩ ថ្មី ចំនួន ១៨.៩១២ នាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើង ១៧៨ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង