ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៦៥៨នាក់ (ករណីឆ្លងនាំចូលពីបរទេស ២៤៨នាក់) និងអ្នកជាសះស្បើយចំនួន ៧៩៨នាក់ ហើយករណីស្លាប់ ២២នាក់។
