ចិន៖ អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍ថា យោធាចិននឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍មួយចំនួន នៃកីឡាកងទ័ពអន្តរជាតិឆ្នាំ ២០២១ នៅប្រទេសចិនចាប់ពីថ្ងៃទី ២២ ខែសីហា ដល់ថ្ងៃទី ៤ ខែកញ្ញា។
លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថាកងទ័ពរំដោះប្រជាជនចិន (PLA) ក៏នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ IAG ជាមួយប្រទេសជាច្រើនរួមមាន រុស្ស៊ី បេឡារុស្ស អ៊ូសបេគីស្ថាន និងអ៊ីរ៉ង់។
លោក Wu Qian បានមានប្រសាសន៍ថា ការធ្វើជាម្ចាស់ផ្ទះនិងការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ IAG ចំពេលដែលជំងឺរាតត្បាតនេះ នឹងរឹតបន្តឹងចំណងទាក់ទងរវាងយោធាចិននិងសមភាគីបរទេស បង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការយោធា និងកែលំអឥទ្ធិពលបណ្តុះបណ្តាលរបស់កងទ័ពតាមរយៈការរៀនសូត្រគ្នាទៅវិញទៅមក។
លោក Wu Qian បានបន្ថែមទៀតថា កងទ័ព(PLA) នឹងចូលរួមសមយុទ្ធជំនួយមនុស្សធម៌និងជំនួយគ្រោះមហន្តរាយ ដែលជាផ្នែកមួយនៃសមយុទ្ធយោធាចម្រុះពហុជាតិ Cobra Gold ឆ្នាំ ២០២១ នៅប្រទេសថៃ តាមរយៈវីដេអូភ្ជាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា៕