ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៦៦៨នាក់ (ករណីឆ្លងនាំចូលពីបរទេស ២៤០នាក់) និងអ្នកជាសះស្បើយចំនួន ៨១២នាក់ ហើយករណីស្លាប់ ២៥នាក់។
