
អ៊ុយក្រែន៖ សារព័ត៌មានស៊ីហួរ, យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋអ៊ុយក្រែនបានឲ្យដឹងថា យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់នៅភាគខាងលិចនៃរដ្ឋ Ivano-Frankovsk នៅថ្ងៃទី ២៨ ដោយបានសម្លាប់មនុស្សទាំង ៤ នាក់នៅលើយន្តហោះ។
យោងតាមសារមួយដែលចុះផ្សាយនៅលើគេហទំព័ររបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋ បានឲ្យដឹងថា ទីតាំងធ្លាក់នេះស្ថិតនៅជិតផ្ទះមួយក្នុងសង្កាត់ Kolomeski នៃទីក្រុង ដោយយន្ដហោះបានឆាបឆេះយ៉ាងខ្លាំងបន្ទាប់ពីបានបុកចូលក្នុងផ្ទះមួយ បណ្តាលឱ្យស្លាប់អ្នកបើកបរម្នាក់ និងអ្នកដំណើរបរទេស ៣ នាក់នៅលើយន្តហោះ។
នាពេលបច្ចុប្បន្ននេះ ទីភ្នាក់ងារពាក់ព័ន្ធអ៊ុយក្រែនបានចាប់ផ្តើមស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ៕