ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តនឹងផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវក្នុងភូមិសាស្រ្តទូទាំងខេត្ត ចាប់ពីម៉ោង២១ (ម្ភៃមួយ)យប់ ដល់ម៉ោង៣ (បី) ព្រឹក ជាកំហិត លើកលែងតែចំពោះករណីចាំបាច់ ដោយអនុវត្តរយៈពេល២ (ពីរ)សប្តាហ៍ គិតចាប់ពីវេលា ម៉ោង២៣ និង៥៩នាទី (ម្ភៃបីនិងហាសិបប្រាំបួននាទី) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ខេត្តបន្ទាយមានជ័យប្រកាសអនុវត្តវិធានការរដ្ឋបាលអនុវត្តរយៈពេល២ (ពីរ)សប្តាហ៍ គិតចាប់ពីវេលា ម៉ោង២៣ និង៥៩នាទី (ម្ភៃបីនិងហាសិបប្រាំបួននាទី) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា(Delta)។