ភ្នំពេញ៖ ប្រទេសអង់គ្លេស ប្រកាសផ្ដល់ជំនួយជាវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស ដល់កម្ពុជា តាមរយៈមណ្ឌលសម្របសម្រួលការបែងចែងវ៉ាក់សាំង COVAX ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។
បើតាមស្ថានទូតអង់គ្លេស បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ G7 ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំង COVID19 ចំនួន ១០០ លាន ។ ចំនួនដូសតំបូងសម្រាប់ការបរិច្ចាគនេះគឺបានរៀបចំរួចរាល់ហើយ។ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស ក្នុងសប្តាហ៍នេះតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។