
រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ, នៅថ្ងៃទី ២៨ ខែកក្កដា បន្ទាយយោធាកណ្តាលរុស្ស៊ីបានប្រកាសនៅថ្ងៃទី ២៧ ថា ខ្លួននឹងបញ្ជូនទាហានប្រហែល ១.០០០ នាក់ឱ្យចូលរួមក្នុងសមយុទ្ធយោធារួមគ្នាមួយដែលគ្រោងនឹងធ្វើនៅសប្តាហ៍ក្រោយ នៅTajikistan ក្បែរព្រំដែនអាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាសមយុទ្ធយោធារួមគ្នានេះគ្រោងនឹងធ្វើឡើងនៅតំបន់ភាគខាងត្បូងនៃប្រទេសTajikistan ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែសីហា។ ទាហានប្រមាណ ១៥០០ នាក់ ជាមួយអាវុធ ៣០០ ឈុតនិងសម្ភារៈយោធាមកពីTajikistan រុស្ស៊ីនិង Uzbekistan នឹងចូលរួមក្នុងសមយុទ្ធយោធានេះ។
ទាហានរុស្ស៊ីដែលចូលរួមក្នុងសមយុទ្ធយោធានេះមកពីអង្គភាពថ្មើរជើង រថក្រោះ រថពាសដែកនិងអង្គភាពកាំភ្លើងធំ ក៏ដូចជាអ្នកជំនាញការពារគីមីជីវសាស្ត្រនិងវិទ្យុសកម្ម និងបុគ្គលិកមកពីអង្គភាពសង្គ្រាមអេឡិចត្រូនិច។
យោងតាមបន្ទាយយោធាកណ្តាលរុស្ស៊ី បុគ្គលិកយោធានៃប្រទេសទាំងបីនឹងធ្វើសមយុទ្ធដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករនិងក្រុមឧក្រិដ្ឋជនដែលកំពុងលុកលុយ៕