ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៧៦៦នាក់ (ករណីឆ្លងនាំចូលពីបរទេស ៣០៧នាក់) និងអ្នកជាសះស្បើយចំនួន ៩៦៧នាក់ ហើយករណីស្លាប់ ១៥នាក់។
