
យោងតាមទីភ្នាក់ងារព័ត៌មានផ្កាយរណបរុស្ស៊ី(Sputnik)បានផ្សាយកាលពីថ្ងៃទី២៥នេះថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនបានផ្តល់គ្រឿងឥស្សរិយយសមិត្តភាពដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា។
ទីភ្នាក់ងារព័ត៌មានSputnikបានផ្សាយទៀតថា មេដាយនៃមិត្តភាពប្រគល់ជូនសម្តេចហ៊ុនសែន ក្នុងការទទួលស្គាល់នូវការចូលរួមចំណែកដ៏ធំធេងរបស់សម្តេចហ៊ុនសែនក្នុងការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនរុស្ស៊ីនិងកម្ពុជា ។