
WHO៖ អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺអ៊ឺរ៉ុប (ECDC) បាននិយាយនៅក្នុងរបាយការណ៍រួមមួយកាលពីថ្ងៃសុក្រថា វីរុសDelta អាចចម្លងបានខ្ពស់ ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាជំងឺដែលឆ្លងខ្លាំងជាងគេក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
ក្នុងរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ១១ ខែកក្កដា ក្នុងចំណោមប្រទេសចំនួន ២៨ ដែលឆ្លងវីរុសDelta បានក្លាយជាបំរែបំរួលឆ្លងដ៏សំខាន់នៅក្នុង ១៩ ប្រទេស ដែលមានចំនួន ៦៨,៣ ភាគរយ។
យោងតាមស្ថានភាពរាតត្បាតនាពេលបច្ចុប្បន្ននេះ Delta នឹងក្លាយជាវីរុសមានឥទ្ធិពលនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលត្រូវបានគេរកឃើញនៅស្ទើរតែគ្រប់ប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប។
របាយការណ៍នេះ ក៏បានចង្អុលបង្ហាញថា Deltaនឹងបន្តរាលដាលជំនួសវ៉ារ្យ៉ង់(variants) ផ្សេងទៀត កាន់តែខ្លាំង៕