ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៨៦០នាក់ (ករណីឆ្លងនាំចូលពីបរទេស ៣៩៥នាក់) និងអ្នកជាសះស្បើយចំនួន ១០៧៤នាក់ ហើយករណីស្លាប់ ៣២នាក់។