ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៨២៥នាក់ (ករណីឆ្លងនាំចូលពីបរទេស ៣៣៥នាក់) និងអ្នកជាសះស្បើយចំនួន៨៩៧ នាក់ ហើយករណីស្លាប់ ៣៤នាក់។
