Yearendyearend1140x150
Img 0571

【វីដេអូ】យ៉ាងតិចមនុស្សពីរនាក់បានស្លាប់បន្ទាប់ពីព្យុះកំបុតត្បូងបានវាយប្រហារភាគខាងជើងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ យោងតាមការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មានមនុស្ស ២ នាក់ បានស្លាប់ដោយសារខ្យល់ព្យុះកំបុតត្បូងបានបោកបក់ភូមិមួយនៅទីក្រុង Baoding ខេត្ត Hebei ភាគខាងជើងប្រទេសចិន និងបំផ្លាញផ្ទះជាច្រើនខ្នង។

អ្នកភូមិម្នាក់បាននិយាយថា "ខ្យល់បក់ខ្លាំងណាស់ ដែលមានទំហំខ្យល់ពី ១៤ ទៅ ១៥ ។ វាមកពីជ្រុងនៃភូមិភាគអាគ្នេយ៍និងមានរយៈពេលជិតកន្លះម៉ោង" ។

អាជ្ញាធរមូលដ្ឋានបានបញ្ជូនបុគ្គលិកជួយសង្គ្រោះទៅកាន់កន្លែងនោះ ដើម្បីអនុវត្តការងារជួយសង្គ្រោះ។ ពួកគេបានធ្វើការជួសជុលបន្ទាន់ លើខ្សែថាមពលដែលខូចនិងខ្សែហ្គាសដើម្បីការពារគ្រោះមហន្តរាយបន្ទាប់បន្សំណាមួយ។ ខណៈបច្ចុប្បន្ននេះការងារជួយសង្រ្គោះនិងជំនួយបន្ថែមទៀតកំពុងដំណើរការ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង