Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

«គ្រឿងញៀន»ជិត៨តោនត្រូវបានដុតបំផ្លាញចោលនៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ពិធីរដុតបំផ្លាញគ្រឿងញៀននៅថ្ងៃទី១៩កក្កដានេះ (រូបភាព៖ សហការីស៊ីស៊ីថាមស៍)

ភ្នំពេញ៖ គ្រឿងញៀនសរុបជិត៨តោន ដែលបង្ក្រាបបាននាពេលកន្លងទៅ ត្រូវបានដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសរៀបចំទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

គ្រឿងញៀនដែលត្រូវធ្វើការដុតបំផ្លាញចោលនៅថ្ងៃទី១៩កក្កដានេះ ក្នុងនោះរួមមានវត្ថុតាងទទួលបានពីសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង , ខេត្តព្រៃវែង ខេត្តតាកែវ ដែលគណៈកម្មការបានរៀបចំរួចជាស្រេចតាមអំណាចសាលក្រម និសាលដីកាឲ្យធ្វើការដុតបំផ្លាញតាមលក្ខណៈបច្ចេកទេស និងមានសុវត្ថិភាព។

របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនោះរួមមាន៖ ហេរ៉ូអ៉ីន ២៩១គីឡូក្រាម, អឹមដេអឹមអា (ថ្នាំគ្រវី) ៥គីឡូក្រាម, កញ្ឆា ៨គីឡូក្រាម, កាទីណូន ១០គីឡូក្រាម, មេតំហ្វេតាមីន ៦២៦គីឡូក្រាម, កេតាមីន ៤១គីឡូក្រាម, នីមេតាហ្សេប៉ាម ១៣គីឡូក្រាម, សារធាតុគីមីផ្សំ ២.៥គីឡូក្រាម, សារធាតុគីមី ៨១២គីឡូក្រាម សរុបគ្រឿងញៀនដែលសម្រេចឲ្យបំផ្លាញចំនួន៧តោន៥៥១គីឡូក្រាម។

សូមជម្រាបថា នៅឆ្នាំ២០២០ អាជ្ញាធរកម្ពុជាបង្រ្កាបបទល្មើសគ្រឿងញៀន បានចំនួន១០៤៦១ករណី ច្រើនជាងឆ្នាំ២០១៩ ៦.៧៩% ដោយក្នុងនោះ រឹបអូសគ្រឿងញៀនបាន៣៨៧៥គីឡូក្រាម មានការកើនឡើង៥១៦% បើធៀបទៅនឹងបរិមាណគ្រឿងញៀនដែលរឹបអូសបានកាលពីឆ្នាំ២០១៩។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានបានសង្កត់ថា បញ្ហាគ្រឿងញៀនបានគំរាមកំហែងដល់សុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរាំងស្ទះការអភិវឌ្ឍសង្គម។ ដូច្នេះ ប្រជាពលរដ្ឋជាពិសេសអាណាព្យាបាល ត្រូវយកចិត្តទុកដាក់លើសមាជិកក្នុងគ្រួសារ កុំឲ្យពាក់ព័ន្ធនឹងគ្រឿងញៀន ដោយណែនាំពីឥទ្ធិពលនិងគ្រោះថ្នាក់នៃការប្រើប្រាស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង