
បាងកក៖ ក្រសួងសុខាភិបាលនៃប្រទេសថៃ នៅថ្ងៃទី ១៩ ខែកក្កដានេះ បានប្រកាសរកឃើញអ្នកជំងឺថ្មីចំនួន ១១,៧៨៤ នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានកូវីដ-១៩។ក្នុងចំណោមអ្នកឆ្លងថ្មីនោះ ក្នុងនោះ ១០០ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។
យោងតាមក្រសួងសុខាភិបាលថៃ ការឆ្លងមេរោគប្រចាំថ្ងៃឈានដល់កម្រិតខ្ពស់ថ្មីដោយមានអ្នកឆ្លងចំនួន ១១.៧៨៤ នាក់និងអ្នកស្លាប់ចំនួន ៨១ នាក់ ខណៈអ្នកជំងឺជាសះស្បើយ ៥.៧៤១ នាក់ត្រូវបានព្យាបាល និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។បច្ចុប្បន្នប្រទេសថៃ មានចំនួនករណីឆ្លងសរុប ៤១៥,១៧០ករណី និងមនុស្ស ២៨៩,៦៥១បានជាសះស្បើយ ព្រមទាំង៣,៤២២ នាក់បានស្លាប់៕