ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៨៣៦នាក់ (ករណីឆ្លងនាំចូលពីបរទេស ២៧៩នាក់) និងអ្នកជាសះស្បើយចំនួន ៩២៨នាក់ ហើយករណីស្លាប់ ២៤នាក់។
