
ចិន៖ សមត្ថភាពនៃការផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ប្រចាំឆ្នាំរបស់ប្រទេសចិន បានកើនឡើងរហូតដល់ចំនួន ៥ពាន់លានដូសហើយ។នេះបើយោងតាមការប្រកាសរបស់លោក Tian Yu long ប្រធានវិស្វករនៃក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន។
លោក Tian Yu long បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ១៦ កក្កដាថា ស្របពេលដែលសមត្ថភាពផលិតវ៉ាក់សាំងកូវីដរបស់ប្រទេសចិនបានឈានដល់៥ពាន់លានដូស ការផ្គត់ផ្គង់វ៉ាក់សាំងនៅក្នុងស្រុករបស់ប្រទេសចិនសរុបបានកើនឡើងលើសពី១៤០០លានដូស។
លោកបន្តថា ៖ "ចំណែកឯការផ្គត់ផ្គង់វ៉ាក់សាំងទៅបរទេសវិញបានកើនដល់ ៥៧០ លានដូសផងដែរ"។
បើតាមលោក Tian Yu long ចំនួនកើនឡើង និងការផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ចិននេះ គឺមិនធ្លាប់មានពីមុនមកទេ ដែលធ្វើអោយប្រទេសចិន អាចបំពេញតាមតម្រូវការនៃការចាក់វ៉ាក់សាំងនេះបាន៕