
ប្រធានាធិបតីអាមេរិកលោក Biden ប្រភពរូប៖ McClatchy Washington Bureau
អាមេរិក៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ, ប្រធានាធិបតីអាមេរិកលោក Biden បានថ្លែងនៅថ្ងៃទី ១៥ ថា បច្ចុប្បន្នសហរដ្ឋអាមេរិកមិនមានផែនការបញ្ជូនកងទ័ពទៅកាន់ប្រទេសហៃទីទេ។
ក្នុងការឆ្លើយសំនួរប្រព័ន្ធផ្សព្វផ្សាយនៅឯសេតវិមាននារសៀលនោះ លោក Biden បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនទាហានម៉ារីនទៅស្ថានទូតអាមេរិកនៅហៃទី ដើម្បីធានាសុវត្ថិភាពបុគ្គលិក ហើយបច្ចុប្បន្ននេះមិនមានផែនការបញ្ជូនកងទ័ពអាមេរិកផ្សេងទៀតចូលប្រទេសហៃទីទេ ដោយសន្តិសុខនៃបេសកកម្មការទូតរបស់សហរដ្ឋអាមេរិក ត្រូវបានគ្រប់គ្រងដោយឆ្មាំស្ថានទូតនៃកងម៉ារីន។
លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Psaki ធ្លាប់បានបញ្ជាក់នៅថ្ងៃទី ១២ ថា សហរដ្ឋអាមេរិកកំពុងវាយតម្លៃសំណើរបស់ហៃទីសុំឱ្យសហរដ្ឋអាមេរិកបញ្ជូនកងទ័ព ដើម្បីជួយរក្សាស្ថេរភាព ហើយលទ្ធភាពដែលសហរដ្ឋអាមេរិកបញ្ជូនកងទ័ពមិនត្រូវបានច្រានចោលឡើយ។
នៅព្រឹកព្រលឹមម៉ោងក្នុងស្រុក ប្រធានាធិបតីហៃទីលោក Moise ត្រូវបានសម្លាប់ ដោយក្រុមសកម្មប្រយុទ្ធមួយក្រុមនៅផ្ទះរបស់គាត់។ ប៉ូលីសហៃទីបាននិយាយថា ក្រុមប្រដាប់អាវុធ ២៨ នាក់ត្រូវបានគេសង្ស័យថា បានចូលរួមក្នុងការធ្វើឃាតលោក Moise ក្នុងនោះមានជនជាតិអាមេរិក ២ នាក់ និងកូឡុំប៊ី ២៦ នាក់។
រដ្ឋាភិបាលហៃទីបានចេញសេចក្តីស្នើទៅកាន់សហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិ ដោយសង្ឃឹមថានឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសហៃទី ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងជួយរក្សាស្ថេរភាព ៕