Cctime 6monthsfree desktop
Cc times  web banner kh (2)

សារព័ត៌មានថៃ៖ស្ថានភាពកូវីដនៅទីក្រុងបាងកកកាន់តែអាក្រក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
មន្ទីរពេទ្យក្នុងទីក្រុងបាងកក។រូបភាព៖nation thailand

បាងកក៖ សារព័ត៌មានប្រទេសថៃ បានរាយការណ៍ថា ស្ថានភាពគ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ នៅទីក្រុងបាងកក គឺស្ថិតនៅក្នុងកម្រិតមួយអាក្រក់ដោយសារតែសម្រាប់ដាក់អ្នកជំងឺមានតិចតួច ខណៈចំនួនអ្នកឆ្លងជំងឺថ្មីចេះតែបន្តកើនឡើងឥឈប់ឈរដែលនាំឱ្យមានការព្រួយបារម្ភ។

ក្រសួងសុខាភិបាលនៃប្រទេសថៃ បានអះអាងថា មន្ទីរពេទ្យក្នុងទីក្រុងបាងកកមានសមត្ថភាពសរុបប្រហែល ១០០០ គ្រែសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ។បច្ចុប្បន្ននេះមានតែគ្រែ ១០ ភាគរយប៉ុណ្ណោះដែលនៅទំនេរ”។សម្រាប់អ្នកជំងឺក្នុងមិនសូវធ្ងរមានតែគ្រែទំនេរចំនួន ៤១៥ រួមទាំងគ្រែចំនួន ៤៤៩ គ្រែដែលមាននៅក្នុងបន្ទប់ដាច់ឆ្ងាយពីមន្ទីរពេទ្យ។ ចំពោះអ្នកជំងឺនៅស្រាលមានគ្រែទំនេរចំនួន ៥០០។

អ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរដែលត្រូវការឧបករណ៍ដកដង្ហើម ខណៈដែលអ្នកជំងឺនៅក្នុងក្រុមពណ៌លឿងបង្ហាញរោគសញ្ញាល្មមប៉ុន្តែមានបញ្ហាសុខភាពដែលត្រូវការការត្រួតពិនិត្យយ៉ាងដិតដល់។បច្ចុប្បន្នក្រសួងសុខាភិបាលថៃ មានថ្នាំ Remdesivir ចំនួន ១,៦១៣ គ្រាប់និងថ្នាំគ្រាប់ Favipiravir ចំនួន ៤,០១៧,៧៨១ គ្រាប់នៅក្នុងស្តុកសម្រាប់ព្យាបាលអ្នកជំងឺ។

គួរបញ្ជាក់ថា ប្រទេសថៃ នៅថ្ងៃទី ១៥ កក្កដានេះ បានប្រកាសថា មានមនុស្សស្លាប់ដោយសារកូវីដចំនួន ៨៧ នាក់ និងឆ្លងជំងឺថ្មីចំនួន ៩.៣១៧ ក្នុងរយៈពេល ២៤ ម៉ោង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង