Khmer suport khmer cc time

ទារកកើតនៅអេហ្សីប«គងអន្ទាក់ខ្លា»កំពុងរងការចាប់អារម្មណ៍នៅទូទាំងបណ្តាញសង្គម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អេហ្សីប៖ ទារកទើបនឹងកើតម្នាក់នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមរាប់លាននាក់ បន្ទាប់ពីរូបភាពរបស់គេបង្ហាញពីកាយវិការដេក យកដៃទាំងពីរកើយក្បាល និងគងអន្ទាក់ខ្លាដូចស្ដេច។ រូបភាពដ៏គួរឱ្យចាប់អារម្មណ៍នេះ ត្រូវបានចែករំលែកដោយលោកវេជ្ជបណ្ឌិត Islam Eldeh ដែលជាគ្រូពេទ្យឯកទេសផ្នែកកុមារ និងទារក នៅទីក្រុងគែរ ។

មហាជននៅលើបណ្តាញសង្គម បានផ្ទុះសំណើច និងចែករំលែកតៗគ្នាជាច្រើន លើវីដេអូនេះ ដោយអ្នកខ្លះបានលេងសើចថា ទារករូបនេះប្រហែលជាកើតមកទាំងមានអារម្មណ៍ថាខ្លួនជាស្តេចទៅហើយ៕

Khcct banner

អត្ថបទទាក់ទង