
ប្រជាជនថៃចាក់វាក់សាំងការពារកូវីដ។រូប៖ភ្នាក់ងារព័ត៌មានស៊ីនហួ
បាងកក៖ ក្រសួងសុខាភិបាលនៃប្រទេសថៃ បានប្រកាសរកឃើញកូវីដ-១៩បំប្លែងខ្លួនថ្មីចំនួន២ក្នុងពេលតែមួយ នៅក្នុងរោងចក្រធំមួយនៅក្នុងទីក្រុងបាងកក។ជំងឺនេះមានប្រភពពីប្រទេសអង់គ្លេស និង ឥណ្ឌា។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៃប្រទេសថៃ បានគូសបញ្ជាក់ថា រោងចក្រនេះបានរកឃើញកម្មករចំនួន៧ នាក់ បានឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីចំនួន២ ដែលមានប្រភពពីប្រទេស អង់គ្លេសនិងឥណ្ឌានៅក្នុងពេលតែមួយ។
ស្ថានភាពសុខភាពរបស់កម្មករដែលឆ្លងជំងឺកូវីដ១៩ទាំងនេះ នៅមានស្ថេរភាពធម្មតា ហើយមិនទាន់បានបង្ហាញរោគសញ្ញាធ្ងន់ធ្ងរណាមួយនៅឡើយទេ។ ការឆ្លងវីរុសកូវីដចំនួន២ក្នុងពេលតែមួយវាមិនមានន័យថា ស្ថានភាពរបស់អ្នកជំងឺនឹងកាន់តែធ្ងន់ធ្ងរនោះឡើយ ប៉ុន្តែវាអាចបណ្តាលឱ្យមានការលេចឡើងនូវវីរុសបំលែងថ្មីមួយទៀត៕