Yearendyearend1140x150

វៀតណាមចរចាទិញវ៉ាក់សាំង Sputnik V របស់រុស្ស៊ីចំនួន៤០លានដូស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
វ៉ាក់សាំង Sputnik V របស់រុស្ស៊ី

ហាណូយ៖ រដ្ឋាភិបាលទីក្រុងហាណូយ បានចេញសេចក្តីសម្រេចទិញវ៉ាក់សាំង Sputnik V របស់រុស្ស៊ីដែលបានយល់ព្រមលើសំណើរបស់ក្រសួងសុខាភិបាលក្នុងការចរចារចំនួន ៤០ លានដូស។

រដ្ឋាភិបាលប្រទេសវៀតណាមនឹងចេញឯកសារណែនាំមួយជាមួយមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) ដើម្បីចរចាទិញវ៉ាក់សាំង Sputnik V COVID-19 ចំនួន ៤០ លានដូស។ប្រតិបត្តិការនេះនឹងត្រូវគ្របដណ្តប់ដោយក្រុមដោយមានវ៉ាក់សាំងអាជ្ញាប័ណ្ណវាយតម្លៃនិងផ្តល់ឱ្យប្រជាជនដោយឥតគិតថ្លៃ។

បើតាមយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបបូក បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ក្រសួងការបរទេសវៀតណាម ទទួលភារកិច្ចធ្វើនីតិវិធីការទូតដែលពាក់ព័ន្ធរីឯក្រសួងដឹកជញ្ជូននឹងសម្របសម្រួលក្នុងការដឹកជញ្ជូនវ៉ាក់សាំងនេះ។

គួរបញ្ជាក់ថា ការបញ្ជាទិញវ៉ាក់សាំងពីប្រទេសរុស្ស៊ីរបស់វៀតណាមពេលនេះ ធ្វើឡើងក្រោយពីប្រទេសក្បែខាងកម្ពុជាមួយនេះ បានផ្ទុះឡើងវិញនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ដោយឈានរហូតដល់សម្រេចបិទទីក្រុងនិងតំបន់មួយចំនួន ដើម្បីការពារឆ្លងចូលសហគមន៍បន្ថែម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង