Khmer suport khmer cc time

មនុស្សជាង ២៨ម៉ឺននាក់ ឆ្លង«ជម្ងឺតាមផ្លូវដង្ហើម» ដោយសារផ្សែងពុល និងភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ី បានកត់ត្រាករណីឆ្លងជម្ងឺផ្លូវដង្ហើមរហូតដល់ ២៨៣,២៧០ ករណី ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៣ ខែតុលា នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ និងដីស្រែចំការ ខណៈអ័ព្ទផ្សែងពុលបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងបានរីករាលដាលដល់ប្រទេសជិតខាង។នេះបើយោងតាមការចេញផ្សាយរបស់កាសែតVN Express។

យោងតាមមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោកស្រី Then Suyanti បានឱ្យដឹងថា តួលេខនេះឆ្លុះបញ្ចាំងពីបន្ទុកសុខភាពសាធារណៈកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅតំបន់កោះប័រណេអូ (Borneo) និងកោះស៊ូម៉ាត្រា (Sumatra)។ លោកស្រីបន្តថា អ័ព្ទផ្សែងពុលនេះ បាននឹងកំពុងជះឥទ្ធិពលដល់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាបំពុលបរិស្ថានឆ្លងដែន។

ស្ថានភាពដ៏អាក្រក់នេះ បានធ្វើឱ្យសម្ព័ន្ធអង្គការសង្គមស៊ីវិល Sustainabilitas អំពាវនាវឱ្យរដ្ឋាភិបាលប្រកាសអាសន្នគ្រោះមហន្តរាយជាតិ និងពង្រឹងវិធានការសង្គ្រោះបន្ទាន់បន្ថែមទៀត។

ដើម្បីឆ្លើយតបនឹងវិបត្តិនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូ៉វ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានបញ្ជាឱ្យកៀរគរធនធានជាតិ ដោយដាក់ពង្រាយកម្លាំងសង្គ្រោះ និងពន្លត់អគ្គិភ័យជាង ៦០,ឡើយ ០០០ នាក់។

គួរបញ្ជាក់ថា ប្រតិបត្តិការឆ្លើយតបនៅតែប្រឈមនឹងឧបសគ្គធំៗ ដោយសារធាតុអាកាសក្តៅស្ងួតបណ្តាលមកពីបាតុភូត El Niño រួមផ្សំជាមួយនឹងទម្លាប់ដុតព្រៃ និងឆ្ការដីដើម្បីធ្វើកសិកម្ម ខណៈការប្រើប្រាស់បច្ចេកវិទ្យាបង្កើតភ្លៀងសិប្បនិម្មិត (Cloud seeding) និងការបាញ់ទឹកតាមផ្លូវអាកាស នៅមានប្រសិទ្ធភាពកម្រិតនៅឡើយ៕

Khcct banner

អត្ថបទទាក់ទង