
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទកម្ពុជា នៅថ្ងៃទី ១២ កក្កដានេះ បានចេញសេចក្តីណែនាំដល់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចទាំងអស់ឱ្យផ្អាកការធ្វើដំណើរចេញ-ចូល ព្រះរាជាណាចក្រកម្ពុជាជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩។
បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ការសម្រេចនេះ ធ្វើឡើងដោយយោងតាមអនុសាសន៍របស់សម្តេច ហ៊ុន សែន កាលពីថ្ងៃទី ១១ កក្កដា ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។
