ជប៉ុន៖ ទីភ្នាក់ងារសារព័ត៌មាន NHK បានរាយការណ៍ថា ប្រទេសជប៉ុនបានចេញនូវសំណើរជម្លៀសប្រជាជនជាង ១២០.០០០ នាក់នៅក្នុងខេត្តភាគខាងត្បូង ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសៅរ៍ និងមានការរអិលបាក់ដីបានសម្លាប់ប្រជាជននៅតំបន់មាត់សមុទ្រអាតាមិ(Atami) ភាគនិរតីនៃទីក្រុងតូក្យូ។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញការព្រមានទឹកភ្លៀងខ្ពស់បំផុត នៅក្នុងខេត្តចំនួន ៣ នៅលើកោះ Kyushu ដែលជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់មួយចំនួនបញ្ជាឱ្យប្រជាជនជម្លៀសចេញ។
មួយសប្តាហ៍មុនមានភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុងរមណីយដ្ឋានអាតាមិ ដែលបង្កឲ្យមានការរអិលបាក់ដី និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់និងបាត់ខ្លួន ២០ នាក់៕