ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៩៣៣នាក់ (ករណីឆ្លងនាំចូលពីបរទេស ២០០នាក់) និងអ្នកជាសះស្បើយចំនួន ៧៤៣នាក់ ហើយករណីស្លាប់ ២៦នាក់។
