
ថៃ៖ ក្រសួងសុខាភិបាលនៃប្រទេសថៃ នៅថ្ងៃទី០៩ កក្កដានេះ បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៩២៧៦ នាក់ ក្នុងនោះ ២៧៨ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។ ចំនួននេះក្រសួងសុខាភិបាលធ្វើតេស្តស្វែងរកត្រឹមរយៈពេល២៤ម៉ោង។
បើតាមក្រសួងសុខាភិបាលថៃ ចំនួនអ្នកស្លាប់បានកើនឡើង ៧២ នាក់ ខណៈអ្នកជំងឺ ៣៦២៨ នាក់ត្រូវបានព្យាបាលនិងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ៕