ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៩៥៤នាក់ (ករណីឆ្លងនាំចូលពីបរទេស ១៣៦នាក់ និង ៨១៨នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ១០៤៦នាក់ ហើយករណីស្លាប់ ២៧នាក់។
